ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ១៣ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោក ង៉ែត សុគន្ធា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយគម្រោងឈេន បានរៀបចំដំណើរទស្សនកិច្ចសិក្សាដើម្បីផ្លាស់ប្តូរបទពិសោធន៍ជូនដល់តំណាងក្រុមសហគមន៍កសិកម្មបន្លែរបស់គម្រោងឈេន ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់ បានធ្វើដំណើរទៅកាន់សហករណ៍កសិកម្មបន្លែ តាសីសាមគ្គី នៅខេត្តបាត់ដំបង។
សមាសភាពអ្នកចូលរួមមានតំណាងមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត (PDAFF) និងតំណាងមកពីសហគមន៍កសិកម្មបន្លែ ដែលមកពីខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ។