ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
* ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងមន្ត្រីខណ្ឌរជផ បានចុះប្រមូលទិន្នន័យឧបករណ៍នេសាទតាមរយៈប្រព័ន្ធ SMART Tool នៅឃុំឆ្លូង ស្រុកឆ្លូង។
* សង្កាត់រដ្ឋបាលជលផលសំបូរ ដឹកនាំក្រុមឆ្មាំទន្លេរ ប៉ុស្តិ៍កោះផ្តៅ ពាក់វែក កែងប្រាសាទ ទន្សោងធ្លាក់ បានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្រ្តឃុំសំបូរ បានដក់ហូតមងចំនួន ០៧ត្បូង ក្រឡា១៥ ស.ម ប្រវែង ៦៦០ម។ វត្ថុតាងត្រូវបានដុតបំផ្លាចចោលនៅក្បាលកោះសំធំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម