ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ លោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក លាង ពន្លឺ អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក ឃី ចាន់ណូ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានបន្តចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី ការអនុវត្តន៍កសិកម្មល្អ (CamGAP) នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងទីវាល ក្នុងការអនុវត្តជាក់ស្តែងនៅទីវាល ដែលមានអ្នកចូលរួមសរុបចំនួន ២៩នាក់ ក្នុងនោះស្រី ០៣នាក់។ វគ្គបណ្តោះបណ្តាលរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការគាំទ្រពីគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (Training of trainers of Cambodia Good Agricultural Practices-CamGAP) ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពដល់មន្រ្តីក្នុងខេត្តគោលដៅនៃគម្រោង និងផ្សព្វផ្សាយបន្តតាមរយៈការបណ្តុះបណ្តាលនៅមូលដ្ឋាន ក្នុងនោះមានខេត្តមណ្ឌលគីរី ស្ទឹងត្រែង រតនគីរី កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តកណ្តាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម