ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមប្រជុំប្រចាំខែតាមអនឡាញ (Zoom meeting) ជាមួយនាយកដ្ឋានអភិរក្សជលផល និងអង្គការ WWF ខេត្តក្រចេះ ស្តីពី ផែនការសកម្មភាពលើការងារអភិរក្ស និងការចុះអង្កេតប្រមូលទិន្នន័យសត្វផ្សោតតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ការអភិរក្សសត្វក្តាន់នៅស្រុកព្រែកប្រសព្វ និងការងារផ្សេងៗមួយចំនួនទៀតផងដែរ។
* សង្កាត់រដ្ឋបាលជលផលសំបូរ ដឹកនាំក្រុមឆ្មាំទន្លេរ ប៉ុស្តិ៍កោះផ្តៅ ពាក់វែក កែងប្រាសាទ ទន្សោងធ្លាក់ បានចុះត្រួតពិនិត្យនឹងបង្ក្រាបបទល្មើស នៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្រ្ត ឃុំបឹងចារ ឃុំកំពង់ចាម នឹងឃុំសំបូរ បាន ដកហូតមងចំនួន ១៧ត្បូង ក្រឡា ១៥ស.ម ប្រវែង ១៣៦០ម។ វត្ថុតាងទាំងអស់ត្រូវបានដុតបំផ្លាចចោលនៅប៉ស្តីឆ្មាំកែងប្រសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម