ថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
* ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយនគរបាលស្រុកសំបូរ សហគមន៍នេសាទអំពិលទឹក ចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅតាមដងទន្លេមេគង្គ តំបន់អភិរក្សជីវចម្រុះជលផល ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ដោយទទួលបានលទ្ធផល៖
-ដកហូតឧបករណ៍នេសាទមងក្រលាធំចំនួន១៣ត្បូង ប្រវែង ១១២០ម៉ែត្រ ក្រលា១៦សង់ទីម៉ែត្រ។
-ដោះលែងត្រីត្រសក់ ជាប្រភេទត្រីកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ០១ក្បាល ចូលជម្រកធម្មជាតិវិញ។
* សង្កាត់រដ្ឋបាលជលផលសំបូរ ដឹកនាំក្រុមឆ្មាំទន្លេ ប៉ុស្តិ៍កោះផ្តៅ ពាក់វែក កែងប្រាសាទ ទន្សោងធ្លាក់ បានចុះត្រួតពិនិត្យនឹងបង្ក្រាបបទល្មើស នៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្រ្ត ឃុំបឹងចារ ឃុំកំពង់ចាម នឹងឃុំសំបូរ បានដក ហូតមងចំនួន ០៧ត្បូង ក្រឡា ១៣-១៥ស.ម ប្រវែង ៥៦០ម។ វត្ថុតាងទាំងអស់ត្រូវបានដុតបំផ្លាចចោលនៅប៉ស្តីកែងប្រសាទ។
* សង្កាត់រដ្ឋបាលជលផលពាមទេរ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះបាន ប្រមូលទិន្នន័យ Smart tool លទ្ធផលសម្រេចបាន ៤៨ករណី នៅចំណុចបឹងត្រសែក ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងបាន ០២ករណី នៅជុំវិញកោះ ទ្រង់ សង្កាត់កោះទ្រង់ ក្រុងក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម