ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
ផ្នែករដ្ឋបាលជលផលកាំពី នៃខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយគណៈបញ្ជាការឯកភាពក្រុងក្រចេះ ដែលមានការចូលរួមដោយ នគរបាលប៉ុស្តិ៍ ប្រជាការពារ និងសហគមន៍នេសាទ ចុះល្បាតបង្រ្កាបបទល្មើសជលផលនៅចំណុចរំលាច សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ប្រើទូកចំនួន ០១គ្រឿង អ្នកចូលរួមល្បាតចំនួន ០៧នាក់។ ជាលទ្ធផលនៃការបង្ក្រាប បានរុះរើដកហូត បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលដូចជា៖
-របាំងស្បៃមុងសាច់ប៉ាក់ និងសាច់រាវ ចំនួន ០៥ខ្សែ ប្រវែង ២៥០ម៉ែត្រ
-លូស្បៃមុងសាច់ប៉ាក់ និងសាច់រាវ ចំនួន ០៥ម៉ាត់លូ
-បង្គោលឫស្សីឃ្លៃ ចំនួន ៦០ដើម
-លបប្រើស១០០ ចំនួន ០១ខ្សែ ប្រវែង ៥០ម៉ែត្រ
-មងនេសាទក្នុងតំបន់អភិរក្ស ចំនួន ០៤ ប្រវែង ២០០ម៉ែត្រ ក្រឡា ៤-១២ សង់ទីម៉ែត្រ
-វត្ថតាងទាំងអស់ដែលបានដកហូត បំផ្លាញចោលនៅចំណុចទំនប់បឹងរំលាច។
* សង្កាត់រដ្ឋបាលជលផលសំបូរ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ត និងការងារគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកសំបូរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម