មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១
ចេញ​ផ្សាយ ០៦ ធ្នូ ២០២១
164

ថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖

 * លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផល សហការជាមួយកម្លាំងនគរបាលស្រុកចិត្របុរី និងស្រុកសំបូរ ព្រមទាំងក្រុមឆ្មាំទន្លេតំបន់កាំពី ចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសតាមដងទន្លេមេគង្គក្នុងតំបន់អភិរក្សផ្សោត និងអភិរក្សជីវចម្រុះជលផល ដោយទទួលបានលទ្ធផល៖ បានដកហូតមងពាក់ក្នុងអន្លង់ត្រីមេពូជបានចំនួន ១៤ត្បូង ប្រវែង ៧៥០ម៉ែត្រ ក្រលាពី១២ ទៅ១៥ សម។ វត្ថុតាងទាំងអស់ត្រូវបានធ្វើការដុតបំផ្លាញចោលនៅលើកោះសំធំ ទល់មុខសាលាស្រុកសំបូរ។

ចំនួនអ្នកចូលទស្សនា
Flag Counter