ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ និងលើកទិដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯឧ វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។
* ពេលរសៀលលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងសហការរី បានចូលរួមប្រជុំផ្តល់បទសម្ភាសន៍តាមអនឡាញ (Zoom meeting) ជាមួយក្រុមការងារ ស្រាវជ្រាវនៃកម្មវិធីសហប្រតិបត្តិការបច្ចេកទេសនអង្គការ ស្បៀង និងកសិកម្មនៃសហប្រជាជាតិស្តីពី ស្ថានភាពការប្រមូលទិន្នន័យ និងផ្តល់ព័ត៏មានជលផលតាមរយៈគម្រោង CAPFISH Capture ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម