មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១
ចេញ​ផ្សាយ ០១ ធ្នូ ២០២១
143

ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖

* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងលោក អុី សាណារ៉ុថ បានចូលរួមកិច្ចប្រជុំតាមអនឡាញជាមួយលោក ឆេង ផែន អនុប្រធានរដ្ឋបាលជលផល និងជានាយកគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣ (M-IWRM-P3) និងមន្ត្រីអនុវត្តគម្រោងថ្នាក់ជាតិព្រម ទាំងលោក លោកស្រី តំណាងអោធនាគារពិភពលោក ទាក់ទង នឹងការពិនិត្យរបាយការណ៍ និងបូកសរុបលទ្ធផលការងារអនុវត្តគម្រោងរយៈ ពេល ៦ខែ(ពីខែមិថុនា-ខែវិច្ឆិកា ឆ្នាំ២០២១)។
* លោកនាយរងខណ្ឌរដ្ឋបាលជលផល បានចុះត្រួតពិន្យ សង្កេតសត្វផ្សោតទន្លេមេគង្គ នៅអន្លង់ផ្សោតកាំពី ជ្រោយបន្ទាយ ។ 
ជាលទ្ធផល៖

-មានផ្សោតពេញវ័យចំនួន ០២ក្បាល
-ផ្សោតជំទង់ចំនួន ០១ ក្បាល។
* ផ្នែករដ្ឋបាលជលផលព្រែក ប្រសព្វបានចូលរួមប្រជុំសាមញ្ញលើកទី៣០ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកព្រែក ប្រសព្វ នៅសាលប្រជុំស្រុកព្រែក ប្រសព្វ ក្រោមអធិបតី ភាពលោក នូ ច័ន្ទតារា ប្រធានក្រុមប្រឹក្សាស្រុក។

ចំនួនអ្នកចូលទស្សនា
Flag Counter