ថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានសហការណ៍ជាមួយនាយដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលច្បាប់ ស្តីពី សហគមន៍កសិកម្ម ដល់រដ្ឋបាលស្រុក ឃុំ សង្កាត់ នៅក្នុងខេត្តក្រចេះ ក្រោមអធិបតីភាព លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ស៊ឹម បូរ៉ាមី ប្រធានការិយាល័យនិតិកម្ម និងដោះស្រាយវិវាទ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម។ ក្នុងនោះសិក្ខាកាមចូលរួមសរុបចំនួន ១៥នាក់/ស្រ្តី០២នាក់។ វគ្គបណ្តុះបណ្តាលបានធ្វើឡើងនៅសាលប្រជុំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម