មាតិកា
ក្រចេះ ៖មហាសន្និបាតកំណើតដំបូងនៃការបង្កើតសហភាពសហគមន៍កសិកម្ម
ចេញ​ផ្សាយ ២៦ វិច្ឆិកា ២០២១
174

ថ្ងៃព្រហស្បត្តិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានសហការណ៍ជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការរៀបចំមហាសន្និបាតកំណើតដំបូងនៃការបង្កើតសហភាពសហគមន៍កសិកម្ម ក្រោមអធិបតីភាពឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាតំណាងដ៏ខ្ពស់របស់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោក ស្រ៊ុន សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ តំណាងក្រុមហ៊ុនចំនួន ០២ មកពីភ្នំពេញ តំណាងសហព័ន្ធសហគមន៍កសិកម្មកម្ពុជា និងតំណាងសហគមន៍កសិកម្មចំនួន ០៦ ក្នុងខេត្តក្រចេះ សរុបអ្នកចូលរួមចំនួន ៤៣នាក់។ ការបង្កើតសហភាពសហគមន៍កសិកម្មនេះ ក្នុងគោលបំណង ដើម្បីប្រមូលផ្តុំនូវកំលាំងផលិតកម្ម អោយឆ្លើយតមទៅនឹងតម្រូវការទីផ្សារ សម្រាប់ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ ពិធីនេះប្រព្រឹត្តទៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានលទ្ធផលល្អ ព្រមទាំងមានការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាជ្ញាធរនៅមូលដ្ឋាន និងសមាជិក សមាជិកានៃសហគមន៍កសិកម្មផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter