ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចូលរួមជាអធិបតី ក្នុងសិក្ខាសាលា ស្តីពី ការបើកដំណើរការគម្រោងពង្រឹងប្រព័ន្ធកសិកម្ម បន្សាំការប្រែប្រួលអាកាសធាតុនៅកម្ពុជា (CRAS) ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងស្រុកស្នួល និងស្រុកព្រែកប្រសព្វ លោកមេឃុំ តំណាងសហគមន៍កសិកម្ម និងភ្នាក់ងារផ្សព្វផ្សាយឃុំ សរុបអ្នកចូលរួមចំនួន ៣៦នាក់ នៅសាលប្រជុំសណ្ឋាគារ លី ជឺ ខេត្តក្រចេះ។ សិក្ខាសាលានេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយឲ្យមានការច្នៃប្រឌិតថ្មី លើការអនុវត្តការងារកសិកម្ម និងការតភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផលិតផលកសិកម្មទៅកាន់ទីផ្សារ។ គម្រោង CRAS នេះ អនុវត្តដោយ GIZ និងមានកិច្ចសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម