មាតិកា
ក្រចេះ ៖ពិធីសម្ភោធតូបលក់បន្លែកសិករភូមិគាគឦសាន គាំទ្រដោយគម្រោងឈេនប្រចាំខេត្តក្រចេះ
ចេញ​ផ្សាយ ២៦ វិច្ឆិកា ២០២១
185

ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានសហការជាមួយគម្រោង ឈេន បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការ "តូបលក់បន្លែកសិករភូមិភាគឦសាន" កម្មវិធីនេះមានការចូលរួមជាគណៈអធិបតីលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ លោក ស៊ឹម ថុល ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោក ដេត លីឆេង ចៅសង្កាត់រងទី១ លោកស្រី យស់ មុន្នីរត្ន័ តំណាងគម្រោង ឈេន និងមានអ្នកចូលរួមពីក្រុមការងារគម្រោងឈេន និងកសិករគម្រូសរុបចំនួន ២៨នាក់ ស្រី ១០នាក់ ដែលមានទីតាំងនៅផ្សារសាមគ្គីក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ទល់មុខឈៀងខាងត្បូងផ្សារសាមគ្គីក្រុងក្រចេះ

តូបលក់បន្លែកសិករភូមិគាគឦសានមាន៖

១. លក់តែបន្លែរបស់កសិករដាំដុះក្នុងខេត្តក្រចេះ មានភូមិច្បាស់លាស់

២. មានគម្រោងឈេន និងមន្ទីរកសិកម្មខេត្ត គាំទ្រផ្នែកបច្ចេកទេសផលិតបន្លែ តាមគោលការណ៍សុវត្ថិភាព

៣. មានដាក់តម្លៃត្រឹមត្រូវ និងធានាគ្រប់គីឡូ

៤. បន្លែស្រស់ៗ និងទុកដាក់មានអនាម័យល្អ

៥. អ្នកលក់មានទំនាក់ទំនងល្អជាមួយកសិករផលិត

៦. ដឹកជញ្ជូនគ្រប់ទីកន្លែង។

ក្នុងពិធីនេះផងដែរក៏មានការប្រគល់វិញ្ញាបណ្ណបត្របញ្ជាក់ការសិក្សាបញ្ចប់វគ្គមូលដ្ឋានគ្រិះក្នុងការបង្កើតអាជីវកម្ម ដល់កសិករគម្រូចំនួន ១៥នាក់ ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter