ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះបាញ់ថ្នាំសំលាប់មេរោគនៅលើក្នុងទ្រុងចិញ្ចឹមសត្វជ្រូក និងភូមិដ្ឋានជុំវិញទ្រុង ស្ថិតនៅភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរី បានចំនួន ០៨ទ្រុង មានជ្រូកសរុបចំនួន ៩១ ក្បាល ក្នុងនោះជ្រូកមេចំនួន ១៧ក្បាល ជ្រូកសាច់ចំនួន ៧៤ក្បាល។ ការិយសល័យបានបន្តតាមដានពិនិត្យ វិនិច្ឆ័យ សន្និដ្ឋានសភាពជំងឺតាមលក្ខ ណ:បច្ចេកទេស ដើម្បីចាត់វិធានការបន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម