មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២១
128

ថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖

* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងសហការីដែលជាមន្ត្រីអនុវត្តគម្រោង M-IWRM-P3 បានចូលរួមប្រជុំជាមួយលោកនាយកគម្រោងថ្នាក់ជាតិ ថ្នាក់ដឹកនាំរដ្ឋបាលជលផល និងខាងធនាគារពិភពលោក ស្តីពី ការធ្វើបច្ចុប្បន្នភាពគម្រោង ព្រមទាំងដំណើរចុះមកពិនត្យការងារគម្រោងនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២៣-៣០ ខែវិច្ឆកា ឆ្នាំ២០២១។ ព្រមទាំង បានចូលរួមប្រជុំតាមអនឡាញ ស្តីពី ការណែនាំបំពេញបញ្ជីសំណួរ មុនពេលសិក្ខាសាលាពិគ្រោះយោបល់នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។
* នាយរងខណ្ឌរដ្ឋបាលជលផល បានចូលរួមប្រជុំនៅមន្ទីរផែនការ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ ស្តីពីប្រមូលពត៏មាន ដើម្បីបង្កើនការផ្សព្វផ្សាយពាក់ពន្ធ័និងតំបន់ ត្រីកោណអភិវឌ្ឍន៍ ដោយមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ពាក់ពន្ធ័ សរុប ២៨នាក់ ស្រ្តី ០៨នាក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter