មាតិកា
ក្រចេះ ៖ខណ្ឌរដ្ឋបាលជលផល អង្គការ WWF រៀបចំកិច្ចប្រជុំជាមួយក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោតទាំង ១១ និងផ្តល់ជូនលិខិតសរសើរ ជូនដល់សមាជិកឆ្មាំទន្លេប៉ុស្តិ៍ដែលបំពេញភារកិច្ចល្អ
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០២១
172

ថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងសហការី បានសហការជាមួយមន្ត្រីអង្គការ WWF ខេត្តក្រចេះ រៀបចំកិច្ចប្រជុំជាមួយក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោតទាំង ១១ប៉ុស្តិ៍ ដោយមានវត្តមានសមាជិកចូលរួមសរុបចំនួន ៤៣រូប នៅប៉ុស្តិ៍ឆ្មាំទន្លេអភិរក្សសត្វផ្សោតកាំពី។ គោលបំណងគឺ ដើម្បីពង្រឹងការអនុវត្តច្បាប់ក្នុងដែនអភិរក្ស និងផ្តល់ជូនលិខិតសរសើរ ថាស់ប្រាក់ ថវិកាចំនួន​ ៤០មុឺនរៀល ម៉ាស់ អាកុល ដែលជាអំណោយ និងរង្វាន់លើកទឹកចិត្តរបស់ឯឧត្តម វ៉ា ថន គណៈនៃគណៈអភិបាលខេត្តក្រចេះ ជូនដល់លោក កែម ផាត ជាសមាជិកឆ្មាំទន្លេប៉ុស្តិ៍ជ្រោយបន្ទាយ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច ឧស្សា ព្យាយាម និងស្មោះត្រង់ក្នុងកិច្ចការការពារ អភិរក្សសត្វផ្សោត និងជីវចម្រុះជលផលទន្លេមេគង្គ។

*ខណ្ឌរដ្ឋបាលជលផលក្រចេះ*

លេខ: ៦៣៧

ចំនួនអ្នកចូលទស្សនា
Flag Counter