ថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងសហការី បានរួមដំណើរជាមួយលោកប្រធានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣ (M-IWRM-P3) ចុះប្រជុំ និងពិនិត្យកន្លែងអភិរក្សក្នុងដែននេសាទសហគមន៍ ពិនិតស្នាក់ការ ផែនការគ្រប់គ្រង ស្លាកសញ្ញាផែនទី បង្គោលព្រុំប្រទល់ និងមុខរបរទ្រទ្រង់ជីវភាពរបស់សមាជិក នៃសហគមន៍នេសាទដំរ៉ែ ភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម