ថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
* លោក ទូច ប៊ុនថង ប្រធានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះដំណាក់កាលទី៣ ព្រមទាំងថ្នាក់ដឹកនាំនាយកដ្នានជំនាញនៃរដ្ឋបាលជលផលថ្នាក់ជាតិ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងសហការី បានចូលរួមសិក្ខាសាលា ស្តីពី វិធីសាស្រ្តតាមដានដោយសហគមន៏នេសាទលើធនធានជលផល និងសកម្មភាពពាក់ព័ន្ធ និងលទ្ធផលវិភាគផលត្រីអ្នកនេសាទសហគមន៏ នៅសណ្ឋាគារលីជឺ ក្រុងក្រចេះ។
* នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារគ្រប់វិស័យប្រចាំខែតុលា ឆ្នាំ២០២១ នៅសាលាស្រុកឆ្លូង។
*ខណ្ឌរដ្ឋបាលជលផលក្រចេះ*
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម