ថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
* លោកនាយរងខណ្ឌរដ្ឋបាលជលផល លោក តាន់ សុមេធប៊ុនវឌ្ឍន៍ បានសហការជាមួយបុគ្គលិកអង្គការ WWF (ផ្នែកស្រាវជ្រាវទិន្នន័យសត្វផ្សោត) ចុះត្រួតពិពិន្យ អង្កេត តាមដានសកម្មភាពសត្វផ្សោតាមដងទន្លេមេគង្គ នៅតំបន់អន្លង់ផ្សោតកាំពី និងជ្រោយបន្ទាយ ស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
* សង្កាត់រដ្ឋបាលជលផលសំបូរ បានសហការជាមួយក្រុមឆ្នាំទន្លេអភិរក្សសត្វផ្សោត ប៉ុស្តិ៍កែងប្រាសាទ ពាក់វែក កោះផ្តៅ និងប៉ុស្តិ៍ទន្សោងធ្លាក់ ព្រមទាំងមានការចូលរួមពីគណៈកម្មការសហគមន៍នេសាទអូកក់ បានចុះល្បាតត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល នៅចំណុចក្បាលជួរតាចោល ភូមិអូរកក់ ឃុំអូរគ្រៀង ដោយបានចាប់ឃាត់ និងរឹបអូសបានឧបករណ៍នេសាទខុសច្បាប់មួយចំនួនរួមមាន៖
- អាំងវែកទ័រឆក់ត្រី (ប្រភេទស្រូប) ចំនួន ០២គ្រឿង ខ្សែរភ្លើងប្រវែង ១០ម៉ែត្រ អាគុយ ៥០អំពែរ ចំនួន ០៦គ្រឿង
- ទូកស្មាច់ប្រវែង ០៦ម ចំនួន ០២គ្រឿង ភ្ជាប់ដោយម៉ាសុីនម៉ាកហុីណូតា កម្លាំង ២២សេស ចំនួន ០២គ្រឿងផងដែរ។
ជនសង្ស័យត្រូវបានលោតទឹករត់គេចខ្លួនមុនពេលសមត្ថកិច្ចមកដល់។ វត្ថុតាងទាំងអស់ត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ន នៅសង្កាត់រដ្ឋបាលជលផលសំបូរ ដើម្បីស្នើសុំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម