មាតិកា
សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៤ វិច្ឆិកា ២០២១
133

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖

-លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារប្រចាំខែវិច្ឆកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯឧ វ៉ា ថន អភិបាល នៃគណអភិបាលខេត្តក្រចេះ។
-លោក សៀន គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល ព្រមទាំងសហការី បានសហការជាមួយក្រុមប្រឹក្សាឃុំ រៀបចំកិច្ចប្រជុំចុះកិច្ចព្រមព្រៀងកន្លែងនេសាទសហគមន៍ សហគមន៍ស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ។
-នាយរងខណ្ឌរដ្ឋបាលជលផកបានចុះត្រួតពិន្យ តាមដានសកម្មភាពសត្វផ្សោតទន្លេមេគង្គ ដោយមានការចូលរួម ពីអង្គការ WWF នៅអន្លង់ផ្សោតកាំពី ជ្រោយបន្ទាយ ក្នុងនោះបានរកឃើញមានសត្វផ្សោតពេញវ័យ ចំនួន ០៧ ក្បាល។
-សង្កាត់រដ្ឋបាលជលផលសំបូរ ដឹកនាំឆ្នាំទន្លេប៉ុស្តិ៍ កែងប្រាសាទ ពាក់វែក កោះផ្តៅ ទន្សោងធ្លាក់ សហការជាមួយសហគមន៍នេសាទអូកក់ បានចុះល្បាត នៅចំណុចក្បាលជួរតាចោល ភូមិអូរកក់ បានដកហូត នូវ អាំងវែកទ័រឆក់ត្រី(ប្រភេទស្រូប) ចំនួន ០២គ្រឿង ខ្សែរភ្លើងប្រវែង ១០ម អាគុយ ៥០អំពែរ ចំនួន ០៦គ្រឿង ម៉ាស៊ីន ម៉ាក់ហ៊ីនូតា កម្លាំង ២២សេស ចំនួន ០២គ្រឿង ទូកស្មាច់ប្រវែង ៦ម ចំនួន ០២គ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter