ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
* លោក សៀន គិន អុនប្រធានមន្ទើរកសិកម្ម រុក្ខាប្រម្មាញ់ និងនេសាទខេត្តក្រចេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងសហការី បានចូលរួមប្រជុំចុះកិច្ចព្រមព្រៀងលើផែនទីកន្លែងសហគមន៍ នេសាទចំបក់ ឃុំចំបក់ ស្រុកព្រែកប្រសព្វ។
* ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយសហគមន៍នេសាទព្រែកគ្រៀង និងកម្លាំងនគរបាលស្រុកសំបូរ ចុះល្បាតត្រួតពិនិត្យដែននេសាទ និងកន្លែងអភិរក្សសហគមន៍ តាមដងទន្លេនៅភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ប្រើទូកចំនួន ០៤គ្រឿង អ្នកចូលរួមល្បាតចំនួន ១០នាក់ ជាលទ្ធផល មិនមានការធ្វើនេសាទខុសច្បាប់ឡើយ។
* សង្កាត់រដ្ឋបាលជលផលសំបូរ ចូលរួមប្រជុំប្រចាំខែតុលា និងលើកទិសដៅបន្តរ និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល។
* សង្កាត់រដ្ឋបាលជលផលពាមទេ បានចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រីអណ្តែង ជូនដល់កសិករនៅភូមិវឌ្ឍន: ឃុំ វឌ្ឍន: ស្រុកសំបូរ ដែលគាំទ្រថវិកាដោយអង្កការ CRDT ខេត្តក្រចេះ។
*ខណ្ឌរដ្ឋបាលជលផលក្រចេះ*
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម