មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៨ តុលា ២០២១
200

ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖

* លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក កេត សារឿន លោក សុឹម ឌីម៉ង់ និងលោក កេត សុផាន់ណា បានចូលរួមប្រជុំ ស្តីពី ការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលច្រកចេញចូលតែមួយ ក្រោមអធិបតីភាពឯឧ ស្រេង សុភាព អភិបាលរងខេត្តក្រចេះ។
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងសហការីបានសហការជាមួយមន្ត្រីរដ្ឋបាលជលផល និងទីប្រឹក្សាគម្រោងថ្នាក់ជាតិ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣ (M-IWRM-P3) រៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី វិធានការសុវត្ថិភាពបរិស្ថាន និងសង្គម ជូនដល់គណៈកម្មការសហគមន៍នេសាទចំនួន ៣៥ ដែលគម្រោងកំពុងតែគាំទ្របច្ចុប្បន្ន។សមាជិកសមាជិកាចូលរួមសរុបចំនួន ៤២រូប។
* នាយរងខណ្ឌរដ្ឋបាលជលផល បានចូលរួមប្រជុំតាមកម្មវិធី Zoom  ដើម្បីកំណត់អត្តសញ្ញាណ សត្វផ្សោតទន្លេមេគង្គដោយមានការចូលរួមពី សមាជិកក្រុមស្រាវជ្រាវអង្គការ WWF និងរដ្ឋបាលជលផល។
* ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ចូលរួមប្រជុំសាមញ្ញលើកទី២៩  ឆ្នាំទី៣  អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកព្រែកប្រសព្វ ក្រោមអធិបតីភាព លោក នូ ច័ន្ទតារា ប្រធានក្រុមប្រឹក្សាស្រុក។

*ខណ្ឌរដ្ឋបាលជលផលក្រចេះ*

ចំនួនអ្នកចូលទស្សនា
Flag Counter