ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយលោកអភិបាលរងក្រុងក្រចេះ បានចុះពិនិត្យវាយតម្លៃផលប៉ះពាល់ និងខូចខាតនៅក្រុងក្រចេះ ដោយមានផលប៉ះពាល់សរុប ៧៦,៨០ហ.ត ស្មើនឹង ៨៦ គ្រួសារ និងខូចខាតសរុប ៧៣,៥០ហ.ត ស្មើនឹង ៨២គ្រួសារ ក្នុងនោះមាន៖
១- សង្កាត់អូរប្ញស្សី : ប៉ះពាល់ ៤៣ហ.ត ស្មើ ៤៥គ្រួសារ ខូចខាតទាំងស្រុង ១០០%
២- សង្កាត់ក្រគរ : ប៉ះពាល់ ២០ហ.ត ស្មើ ២៨គ្រួសារ ខូចខាតទាំងស្រុង ១០០%
៣- សង្កាត់រកាកណ្តាល : ប៉ះពាល់ ១៣,៨០ហ.ត ស្មើ ១៣គ្រួសារ ខូចខាត ១០,៥០ហ.ត ស្មើនឹង ៩គ្រួសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម