ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក នួន ពៅ នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ និងលោក លាង ពន្លឺ អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានចូលរួមប្រជុំ ស្តីពី នីតិវិធីចុះបញ្ជីដីជាដីឯកជនរបស់រដ្ឋ និងពន្លឿនការដោះស្រាយទំនាស់ដីធ្លីក្នុងគម្រោងសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនស៊ី អេច ភី ប៊ី ក្រោមអធិបតីយភាពឯកឧត្តម អ៊ុង សំអាត ជាទីប្រឹក្សាសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានលេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ច នៅសាលប្រជុំសាលាខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន ១២នាក់ ស្រី ០១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម