មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១
ចេញ​ផ្សាយ ២២ តុលា ២០២១
145

ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖

* មន្ត្រីខណ្ឌរដ្ឋបាលជលផល និងក្រុមការងារអនុវត្តគម្រោង គ្រប់គ្រងធនធានទឹកចម្រុះដំណាក់កាលទី៣ (M-IWRM-P3) បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដោយទទួលបានកិច្ចសហការចូលរួមសម្របសម្រួលពីលោក ពិត ណារេត គ្រូឧទ្ទេសមកពីការិយាល័យផលិតកម្ម និងបសុព្យបាល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដើម្បីអនុវត្តមុខរបរទ្រទ្រង់ជីវភាព នៃគម្រោងអភិវឌ្ឍន៍មុខរបរទ្រទ្រង់ជីវភាពជំហ៊ានទី១១ ជាមួយសមាជិកសហគមន៍នេសាទ ដែលបានជ្រើសរើសសម្រាប់ផ្តល់ទុនយកទៅប្រកបរបរចិញ្ចឹមជីវិតចំនួន ០៤សហគមន៍ ស្មើនឹង ១៨៩គ្រួសារ ក្នុងនោះមានសហគមន៍នេសាទសំរោង សហគមន៍នេសាទចារថ្នោល សហគមន៍នេសាទឥន្ទជ័យ និងសហគមន៍នេសាទអូរកក់ ស្ថិតក្នុងឃុំសំបូរ ឃុំបឹងចារ និងឃុំអូរគ្រៀង ស្រុកសំបូរ តាមរយៈការចិញ្ចឹមត្រី ចិញ្ចឹមសត្វ និងដាំបន្លែ។

*ខណ្ឌរដ្ឋបាលជលផលក្រចេះ*

ចំនួនអ្នកចូលទស្សនា
Flag Counter