ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ សកម្មភាពរបស់គម្រោង LASED II ប្រចាំថ្ងៃរួមមាន៖
- លោក ជួប ភារៈ បានចូលរួមជាមួយក្រុមការងារស្រាវជ្រាវ និងប្រមូលទិន្នន័យរបស់គម្រោង LASED II ចុះសំភាសន៍សម្បទានិកដែលទទួលបានដីសម្បទានសង្គមកិច្ច ពីគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ដើម្បីសរសេររបាយការណ៍បិទបញ្ចប់គម្រោង នៅដីសម្បទានសង្គកិច្ចឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
- លោក ឡុង ចាន់ថា បានចូលរួមជាមួយក្រុមការងារស្រាវជ្រាវ និងប្រមូលទិន្នន័យរបស់គម្រោង LASED II ចុះសំភាសន៍សម្បទានិកដែលទទួលបានដីសម្បទានសង្គមកិច្ច ពីគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ដើម្បីសរសេររបាយការណ៍បិទបញ្ចប់គម្រោង នៅដីសម្បទានសង្គកិច្ចឃុំចំថ្មី ស្រុកចិត្តបុរី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម