ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃរួមមាន៖
* ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចុះបង្ក្រាបបទល្មើសនេសាទនៅទំនាបលិចទឹក បឹងក្លោះ បឹងផ្តៅ និងបឹងទទឹងថ្ងៃ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដោយរួមសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដឹកដោយលោក ភួង ទីណា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលខ្សាច់អណ្តែត និងគណៈកម្មការសហគមន៍នេសាទ ជាលទ្ធផលគឺបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនរួមមាន៖
- របាំងព្រួលស្បៃមុងចំនួន១៤ខ្សែប្រវែង ៦០០ម និងលូស្បៃមុងចំនួន ១៤មាត់លូ
- របាំងសាច់អួនក្រលាញឹកចំនួន១ខ្សែប្រវែង ៦០មនិងលបរ៉ាវចំនួន ០១គ្រឿង
- បង្គោលចម្រឹងប្ញស្សីចំនួន ១៧០ដើម
- ចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ៤០គ.ក្រ ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។
* ក្រុមការងារអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះដំណាក់កាលទី៣ បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដោយទទួលបានកិច្ចសហការចូលរួមសម្របសម្រួលពីលោក ពិត ណារេត គ្រូឧទ្ទេសមកពីការិយាល័យផលិតកម្ម និងបសុព្យបាល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដើម្បីអនុវត្តមុខរបរទ្រទ្រង់ជីវភាពនៃគម្រោងអភិវឌ្ឍន៍មុខរបរទ្រទ្រង់ជីវភាពសម្រាប់ជំហានទី១១ ជាមួយសមាជិកដែលទទួលបានទុនយកទៅប្រកបរបរចិញ្ចឹមជីវិត។ ជាលទ្ធផលសម្រេចបានសមាជិកសហគមន៍នេសាទ ដែលបានទទួលការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វចំនួន ៥០គ្រួសារ ដល់សមាជិកសហគមន៍ នេសាទឥន្ទជ័យ ឃុំបឹងចារ ស្រុកសំបូរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម