មាតិកា
ក្រចេះ​ ៖សកម្មភាពរបស់គម្រោង LASED II ប្រចាំថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១
ចេញ​ផ្សាយ ២១ តុលា ២០២១
120

ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ សកម្មភាពរបស់គម្រោង LASED II ប្រចាំថ្ងៃរួមមាន៖

- លោក ជុន ជាង បានចូលរួមជាមួយក្រុមការងារស្រាវជ្រាវ និងប្រមូលទិន្នន័យរបស់គម្រោង LASED II ចុះសំភាសន៍សម្បទានិកដែលទទួលបានដីសម្បទានសង្គមកិច្ច ពីគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ដើម្បីសរសេររបាយការណ៍បិទបញ្ចប់គម្រោង នៅដីសម្បទានភូមិល្អ ឃុំសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះ។ 
- លោក ជួប ភារៈ និងលោក ឡុង ចាន់ថា  បានចុះចាក់វ៉ាក់សាំងការពារជំងឺមាន់ និងផ្ដល់ថ្នាំការពារ ថ្នាំព្យាបាល ដល់គ្រួសារសម្បទានិក នៅដីសម្បទានសង្គកិច្ចឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter