ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានសហការជាមួយ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ចំនួនពីរខេត្តរួមមាន ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១៣នាក់/ស្រី០៣នាក់។ អញ្ជើញជាគណ:ធិបតីពីលោក សៀន គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នៅសាលប្រជំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម