មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៩ តុលា ២០២១
114

ថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ សកម្មភាពការងាររួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានបន្តចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងដាក់អោយប្រើប្រាស់សេចក្តីណែនាំអន្តរក្រសួងស្តីពី បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី ខេត្ត។
* ផ្នែករដ្ឋបាលជលផលកាំពីបានចូលរួមចុះចាក់វ៉ាក់សាំងការពារជំងឺមាន់  និងបានចែកថ្នាំព្យាបាល ថ្នាំទំលាក់ព្រូន ដល់គ្រួសារសម្បទានិកនៅឃុំសំបុក ស្រុកចិត្របុរី ដែលគាំទ្រដោយគម្រោង LASED ll
* សង្កាត់រដ្ឋបាលជលផលសំបូរ និងសង្កាត់ជលផលពាមទេរ បន្តចូលរួមប្រជុំតាម Zoom ស្តីពី កិច្ចការហរិញ្ញវត្ថុ និងកិច្ចការរដ្ឋបាលរបស់កម្មវិធីជំរុញកំណេីន វិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន័ ផ្នែកនេសាទ (Capfish Capure)
* ក្រុមការងារអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះដំណាក់កាលទី៣ បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដោយទទួលបានកិច្ចសហការចូលរួមសម្រប សម្រួលពី លោក ពិត ណារេត គ្រូឧទ្ទេសមកពីការិយាល័យផលិតកម្ម និងបសុព្យបាលនៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដើម្បីអនុវត្តមុខរបរទ្រទ្រង់ជីវភាពនៃគម្រោងអភិវឌ្ឍន៍មុខរបរទ្រទ្រង់ជីវភាពសម្រាប់ជំហានទី១១ ជាមួយសមាជិកដែលទទួលបានទុនយកទៅប្រកបរបរចិញ្ចឹមជីវិត។ ជាលទ្ធផលសម្រេចបានសមាជិកសហគមន៍នេសាទ ដែលបានទទួលការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វចំនួន ៥០គ្រួសារ ដល់សមាជិកសហគមន៍នេសាទចារថ្នោល ភូមិចារថ្នោល ឃុំសំបូរ។

ចំនួនអ្នកចូលទស្សនា
Flag Counter