មាតិកា
ក្រចេះ ៖សកម្មភាពមន្រ្តីអនុវត្តន៍គម្រោង LASED ll ប្រចាំថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៩ តុលា ២០២១
104

 ថ្ងៃអង្គារ ១៣ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ សកម្មភាពការងាររបស់គម្រោង LASED II ប្រចាំថ្ងៃរួមមាន៖

- លោក ជួប ភារៈ បានចូលរួមជាមួយក្រុមការងារស្រាវជ្រាវ និងប្រមូលទិន្នន័យរបស់គម្រោង LASED II ចុះសំភាសន៍សម្បទានិកដែលទទួលបានដីសម្បទានសង្គមកិច្ច ពីគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ដើម្បីសរសេររបាយការណ៍បិទបញ្ចប់គម្រោង នៅដីសម្បទានភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្តបុរី ខេត្តក្រចេះ។ 
- លោក ជុន  ជាង និងលោក អ៊ូ សុវណ្ណារ៉ា  បានចុះចាក់វ៉ាក់សាំងការពារជំងឺមាន់ និងផ្ដល់ថ្នាំការពារ ថ្នាំព្យាបាល ដល់គ្រួសារសម្បទានិក នៅដីសម្បទានសង្គកិច្ចឃុំសំបុក ស្រុកចិត្តបុរី។
- លោក ឡុង  ចាន់ថា និងលោក រន ឡងឌី បានចុះចាក់វ៉ាក់សាំងការពារជំងឺមាន់ និងផ្ដល់ថ្នាំការពារ ថ្នាំព្យាបាល ដល់គ្រួសារសម្បទានិក នៅដនៅដីសម្បទានសង្គកិច្ចឃុំដារ ស្រុកចិត្តបុរី។

ចំនួនអ្នកចូលទស្សនា
Flag Counter