មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៤ តុលា ២០២១
199

 ថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ រួមមាន៖

*លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងនាយផ្នែករដ្ឋបាលជលផលកាំពី បានចូលរួមប្រជុំជាមួយ លោកអនុប្រធាននាយកដ្ឋានអភិរក្សជលផល និងលោកប្រធានគម្រោងអភិរក្សកន្ធាយក្បាលកង្កែប នៃអង្គការ WCS ខេត្តក្រចេះ ដើម្បីពង្រឹងកិច្ចការអភិរក្ស និងបង្កើនការស្រាវជ្រាវ កត់ត្រាទិន្នន័យសត្វកន្ធាយក្បាលកង្កែប (ល្មិច) នៅតាមដងទន្លេមេគង្គ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។
*លោក សៀន គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងសហការី បានសហ ការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផល លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកសំបូរ តំណាងលោកអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិពាក់ព័ន្ធ គណៈកម្មការសហគមន៍នេសាទ និងប្រជាពលរដ្ឋ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងផ្ទៀងផ្ទាត់និយាមកាផែនទីកន្លែងសហគមន៍នេសាទជើងពាធិ ភូមិជើងពាធិ ឃុំកោះខ្ញែរ ស្រុកសំបូរ ដោយមានអ្នកចូលរួមចំនួន ៤៣នាក់/ស្រី ២៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter