មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៤ តុលា ២០២១
156

 ថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ សកម្មភាពការងារប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ រួមមាន៖

-លោក សៀន គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ម៉ុកពន្លក នាយខណ្ឌរដ្ឋបាលជលផល និងសហការី បានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផល លោកអភិបាលក្រុងក្រចេះ ក្រុមប្រឹក្សាសង្កាត់ក្រគរ មេភូមិពាក់ព័ន្ធ គណៈកម្មការសហគមន៍នេសាទក្រគរ និងប្រជាពលរដ្ឋ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងផ្ទៀងផ្ទាត់និយាមកាផែនទីកន្លែងសហគមន៍នេសាទក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ដោយមានអ្នកចូលរួមចំនួន ៣៤នាក់/ស្រី ០៨នាក់។ ជាលទ្ធផលគឺ លោកអភិបាលក្រុងក្រចេះមិនទាន់ឯកភាពទៅនឹងពង្រៀងផែនទីដែននេសាទសហគមន៍ក្រគរនៅឡើយទេ ព្រោះខ្លាចប៉ះពាល់ដល់ដីរបស់ប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផល និងខ្លាចលំបាកក្នុងការចុះបញ្ជីរជាប្រព័ន្ធ ពីការិយាល័យភូមិបាលក្រុងជូនប្រជាពលរដ្ឋ។ ចំពោះកិច្ចការនេះលោកអភិបាលក្រុងស្នើយកទៅជជែក ពិភាក្សាជាមួយស្ថាប័ន្ធពាក់ព័ន្ធម្តងទៀតនៅពេលខាងមុខសិនដើម្បីរកចំណុចវិជ្ជមាន។

-ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងស្រុក បានសហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិពាក់ព័ន្ធ គណៈកម្មការសហគមន៍បាយសំណុំ និងប្រជាពលរដ្ឋ ភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងផ្ទៀងផ្ទាត់និយាមកាផែនទីកន្លែងសហគមន៍នេសាទបាយសំណុំ ដោយមានអ្នកចូលរួមចំនួន ៣៥នាក់/ស្រី ១៨នាក់។
*ផ្នែករដ្ឋបាលជលផលកាំពី បានសហការជាមួយគណៈបញ្ជាការឯកភាពក្រុងក្រចេះ ក្រុមប្រឹក្សាសង្កាត់រកាកណ្តាល កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងសហគមន៍នេសាទ ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលនៅចំណុចព្រែកគង្វាល និងចំណុចបឹងផ្តៅ សង្កាត់រកាកណ្តាល ក្រុងក្រចេះ។
ក្នុងប្រតិបត្តិការនេះកម្លាំងចម្រុញបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់រួមមាន៖

- របាំងសាច់អួននីឡុងក្រលាញឹក (សាច់ប៉ាក់) ចំនួន ៤២ខ្សែ ប្រវែង ២១៥០ម 
-លបសាច់អួននីឡុងក្រលាញឹក (សាច់ប៉ាក់) ចំនួន ៤២គ្រឿង
-បង្គោលចម្រឹងប្ញស្សីឃ្លៃចំនួន៤៦០ដើម
-ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិទម្ងន់ប្រមាណ២៥គ.ក្រ។


ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ 

ចំនួនអ្នកចូលទស្សនា
Flag Counter