មាតិកា
ក្រចេះ ៖ផ្នែករដ្ឋបាលជលផលកាំពីចុះល្បាតត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចព្រែកគង្វា និងចំណុច​បឹងផ្តៅ សង្កាត់រកាកណ្តាល
ចេញ​ផ្សាយ ១២ តុលា ២០២១
189

ថ្ងៃអង្គារ ៦ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ផ្នែករដ្ឋបាលជលផលកាំពី នៃខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយគណៈបញ្ជាការឯកភាពក្រុងក្រចេះ ដែលមានការចូលរួមដោយ នគរបាលសង្កាត់រកាកណ្តាល ប្រជាការពារ និងសហគមន៍នេសាទរកាកណ្តាល បានចុះល្បាតត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចព្រែកគង្វា និងចំណុច​បឹងផ្តៅ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។ ជាលទ្ធផលនៃការបង្ក្រាប បានរុះរើដកហូត បំផ្លាញចោលវត្ថុតាងនៃបទល្មើសជល​ផល​មានដូចជា៖
-របាំងស្បៃមុងសាច់ប៉ាក់ ចំនួន ៤២ខ្សែ ប្រវែង  ២១៥០ ម៉ែត្រ
-លូស្បៃមុងសាច់ប៉ាក់ ចំនួន ៤២ម៉ាត់លូ
-បង្គោលឫស្សីឃ្លៃ ចំនួន ៤៦០ដើម
-ចាក់លែងត្រីចម្រុះចំនួន ០៥គីឡូក្រាម
-វត្ថតាងទាំងអស់ដែលបានដកហូត បំផ្លាញចោលនៅចំណុចទំនប់បឹងរំលាច។

ចំនួនអ្នកចូលទស្សនា
Flag Counter