មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៧ កញ្ញា ២០២១
128

ថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ រួមមាន៖

* នាយរងខណ្ឌរដ្ឋបាលជលផល បានសហការជាមួយមន្ត្រីនាយកដ្ឋានអភិរក្សជលផល និងបុគ្គលិកអង្គការ WWF ចុះត្រួតពិនិត្យ និងតាមដានចរាចរណ៍របស់សត្វផ្សោតទន្លេមេគង្គ នៅអន្លង់ផ្សោតកាំពី ជ្រោយបន្ទាយ ដោយមានសត្វផ្សោតពេញវ័យចំនួន ០៥ក្បាល ក្នុងអន្លង់ ក្រៅពីនេះគឺចរាចរណ៍ទៅតំបន់ខាងលើរហូតដល់អន្លង់កោះផ្តៅ ស្រុកសំបូរ។
* សង្កាត់រដ្ឋបាលជលផលសំបូរ និងសហការី បានចូលរួមប្រជុំពង្រឹងការអនុវត្តច្បាប់នៅតំបន់អភិរក្សសត្វផ្សោត នៅប៉ុស្តិ៍ឆ្មាំអភិរក្សកែងប្រសាទ និង ប៉ុស្តិ៍ឆ្មាំអភិរក្សកាំពី។

ចំនួនអ្នកចូលទស្សនា
Flag Counter