មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៤ កញ្ញា ២០២១
164

ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ រួមមាន៖

* ផ្នែករដ្ឋបាលជលផលកាំពី សហការជា មួយនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល និងនាយកគម្រោងអភិរក្សកន្ធាយក្បាលកង្កែប នៃអង្គការ WCS ចុះប្រជុំត្រួតពិនិត្យរបាយការណ៍ និងការកត់ត្រាទិន្នន័យឧបករណ៍នេសាទ ព្រមទាំងបទល្មើសនេសាទ ក្នុងកម្មវិធី SMART នៅសហគមន៍នេសាទកោះផ្តៅ និងសហគមន៍នេសាទអំពិលទឹក ឃុំកំពង់ ចាមស្រុកសំបូរ ដោយមានអ្នកចូលរួមសរុប ១៥នាក់ ស្រី០១នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter