មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ២២ កញ្ញា ២០២១
149

ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ រួមមាន៖

* លោកនាយរងខណ្ឌរដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំ តាមកម្មវិធី Zoom ស្តីពី បណ្តាញជលផលកម្ពុជា ក្រោមអធិបតីភាពលោក អុឹង ទ្រី អនុប្រធានរដ្ឋបាលជលផល ដោយមានការចូលរួមពី ខណ្ឌរដ្ឋបាលជលផលគោលដៅ ដែលគម្រោងគាំទ្រ អង្កការដៃគូរ សហគមន័នេសាទ ដែលមានអ្នកចូលរួមសរុបចំនួន ៩៣នាក់/១៨នាក់។
* ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយមន្ត្រីនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល និងនាយកគម្រោងអភិរក្សកន្ធាយក្បាលកង្កែបនៃអង្គការ WCS ចុះប្រជុំត្រួតពិនិត្យរបាយការណ៍ការកត់ត្រាឧបករណ៍នេសាទ និងចំនួនករណីបទល្មើសនេសាទ ក្នុងកម្មវិធី SMART នៅក្នុងសហគមន៍នេសាទ ឃុំវឌ្ឍនៈ ស្រុកសំបូរ ដោយមានអ្នកចូលរួមចំនួន ១៨នាក់ ស្រី ០១នាក់ ។
* សង្កាត់រដ្ឋបាលជលផលពាមទេ បានចូលរួមប្រជុំតម្រង់ទិសស្តីពី ការគ្រប់គ្រង់ប្រពន្ធ័ទិន្នន័យ របស់កម្មវិធី ASPIRE (MISA SPIRE) ក្រោមអធិបតីភាពលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter