មាតិកា
ក្រចេះ ៖ការិយាល័យនីតិកម្មកសិកម្ម ចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម នៅស្រុកស្នួលការិយាល័យនីតិកម្មកសិកម្ម
ចេញ​ផ្សាយ ២២ កញ្ញា ២០២១
149

ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១​ ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម នៅស្រុកស្នួលបានចំនួន ០៨ដេប៉ូ ហើយក្រុមការងារបានធ្វើការណែនាំដល់អាជីវករទាំងអស់ដូចខាងក្រោម៖
១- ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលបានឆ្លងវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវ: ស្តីពី ការគ្រប់គ្រងសម្ភារកសិកម្មនៅក្នុងដេប៉ូរបស់ខ្លួន។
២- ត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្មសម្ភារកសិកម្មនៅក្នុងដេប៉ូរបស់ខ្លួន ដោយធ្វើការស្មើសុំនៅច្រកចេញចូលតែមួយតាម​បណ្តា ក្រុង-ស្រុក និងក្នុងករណីដែលជិតផុតសុពលភាពត្រូវស្នើសុំបន្ត។
៣- ណែនាំពីការពិនិត្យព័ត៌មានតាមប្រព័ន្ធ QR code សម្រាប់ព័ត៌មានចុះបញ្ជីថ្នាំកសិកម្ម និងជីកសិកម្ម។
៤-ផ្សព្វផ្សាយលិខិតលេខ ១៥៣៣ កសក  ស្តីពី ការពង្រឹង ការអនុវត្តច្បាប់គ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដល់ម្ចាស់ដេប៉ូលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងគោលបំណងជួយទប់ស្កាត់ការនាំចូលថ្នាំ និងជីកសិកម្មខុសច្បាប់គ្រប់រូបភាពតាមច្រកព្រុំដែន។  
៥-ណែនាំបងប្អូនអាជីវករទាំងអស់ត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារ ជាប្រចាំពេលលក់ថ្នាំ និងជីដល់កសិករ ដើម្បីការពារជំងឺកូវីត ១៩។

ចំនួនអ្នកចូលទស្សនា
Flag Counter