មាតិកា
ក្រចេះ ៖កម្មវិធី ASPIRE បើកវគ្គបណ្តុះបណ្តាលរំលឹក ស្តីពី ការបញ្ចូលព័ត៌មានកសិករក្នុងប្រព័ន្ធ MIS និងការវាយតម្លៃបណ្តុំអាជីវកម្ម
ចេញ​ផ្សាយ ២២ កញ្ញា ២០២១
203

ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១​ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបើកវគ្គបណ្តុះបណ្តាលរំលឹក ស្តីពី ការបញ្ចូលព័ត៌មានកសិករក្នុងប្រព័ន្ធ MIS និងការវាយតម្លៃបណ្តុំអាជីវកម្ម ក្រោមអធិបតីភាព លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីររុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តក្រចេះ។ គោលបំណងគឺត្រួតពិនិត្យការបញ្ចូលទិន្នន័យ ការធ្វើប្រសិទ្ធភាពសេដ្ឋកិច្ច និងការវាយតម្លៃបណ្តុំអាជីវកម្ម។ វិធីសាស្រ្តបណ្តុះបណ្តាលគឺតាមរយៈកម្មវិធី Zoom និងចូលរួមដោយផ្ទាល់ពីក្រុមការងារក្រុងក្រចេះ និងស្រុកចិត្របុរី។ ការបណ្តុះបណ្តាលនេះក៏មានការចូលរួមពីមន្ត្រីក្រុមការងារថ្នាក់ខេត្ត ខណ្ឌរដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ សង្កាត់ សរុបចំនួន ៣៩នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter