ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ រួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងសហការី បានសហការ ជាមួយមន្រ្តីនាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល ជួបប្រជុំជាមួយអង្គការ WCS ដើម្បីធ្វើបង្ហាញស្តីពីលទ្ធផលរយះពេល ៦ខែ លើការងារអភិរក្សគន្ធាយក្បាលកង្កែបនៅ ក្នុងខេត្តក្រចេះ និងរៀបចំផែនការសកម្មភាពដើម្បីពង្រឹងការងារអនុវត្តច្បាប់ក្នុងតំបន់អភិរក្សអភិរក្សកន្ធាយក្បាលកង្កែបបន្ត។
* ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមប្រជុំបូកសរុបការងារគ្រប់វិស័យប្រចាំខែកញ្ញា និង៩ខែ ឆ្នាំ២០២១ នៅរដ្ឋបាលស្រុកព្រែកប្រសព្វ ក្រោមអធិបតី ភាព លោក ហង់ ចាន់ឌី អភិបាលស្រុកព្រែកប្រសព្វ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម