មាតិកា
ក្រចេះ ៖ប្រជុំពិនិត្យទិន្នន័យដំណាំសំខាន់ៗ របស់មន្ទីរកសិកម្មទាំង ២៥ រាជធានី ខេត្ត
ចេញ​ផ្សាយ ២១ កញ្ញា ២០២១
183

ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក លាង ពន្លឺ អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ-ឧស្សាហកម្ម លោក អ៊ឹង យូទី អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក ជូ ចាន់សត្យា មន្រ្តីការិយាល័យផែនការ គណនេយ្យ បានចូលរួមប្រជុំពិនិត្យទិន្នន័យដំណាំសំខាន់ៗ នៅការិយាល័យលោកអនុប្រធានមន្ទីរ តាមរយៈប្រព័ន្ធហ្ស៊ូម ក្រោមអធិបតីភាពឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ដោយមានការចូលរួមពីអគ្គនាយដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត សរុប ៥៤រូប។

ចំនួនអ្នកចូលទស្សនា
Flag Counter