ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានដឹកនាំក្រុមការងារ នៃការិយាល័យជំនាញ ជួបជាមួយក្រុមការងារ មកពីប្រទេសកូរ៉េ ដើម្បីពិភាក្សាការងារ សម្រាប់ត្រៀមអនុវត្តគម្រោងគាំទ្រមជ្ឍមណ្ឌលកសិកម្ម ក្នុងខេត្តក្រចេះ ប្រទេសកម្ពុជា (SACKC) និងបានអមដំណើរក្រុមការងារចុះពិនិត្យទីតាំងដី នៅភូមិសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ព្រមទាំងបានចុះជួបតំណាងក្រុមហ៊ុន Sing Sung និងដេប៉ូលក់សម្ភារកសិកម្ម នៅសង្កាត់អូរឫស្សី ក្រុងក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម