ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ រួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងសហការី បានប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាសង្កាត់ក្រគរ និងមេភូមិពាក់ព័ន្ធ ដើម្បីជ្រើសរើសបេក្ខភាព ត្រៀមបោះឆ្កោតគណៈកម្មាសហគមន៍នេសាទក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ដែលគាំទ្រថវិកាដោយ EU តាមរយៈគម្រោង (CAPFISH Capture) ព្រោះថា គណៈកម្មការសហគមន៍នេសាទបច្ចុប្បន្នត្រូវបានផុតអណត្តិហើយ។
* ផ្នែករដ្ឋបាលជលផលកាំពី សហការជា មួយកម្លាំងនគរបាលអធិការដ្ឋានស្រុកសំបូរ និងសហគមន៍នេសាទព្រែកគ្រៀង ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ។ជាលទ្ធផល បានដកហូតវត្ថុតាង នៃបទល្មើសជលផល៖
-បានដកហូតដាយសាច់អួននីឡុងរឹង មានភ្ជាប់ដោយច្រវ៉ាក់ចំនួន ០៣ខ្សែ ប្រវែង ៦០ម៉ែត្រ
-លបសាច់អួននីឡុងក្រលាញឹក (សាច់ប៉ាក់) ចំនួន ០៣គ្រឿង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម