មាតិកា
លោក ស៊ន វិចិត្រ ប្រធានគាំទ្រលេខាធិការដ្ឋានកម្មវិធី ASPIRE និងសហការី ចុះពិនិត្យការងាររបស់បណ្តុំអាជីវកម្មបន្លែ និងអគារប្រមូលផ្តុំកសិផល នៅខេត្តក្រចេះ
ចេញ​ផ្សាយ ២០ កញ្ញា ២០២១
288

ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមមបេសកកម្មដែលដឹកនាំដោយលោក ស៊ន វិចិត្រ ប្រធានក្រុមគាំទ្រលេខាធិការដ្ឋាន បានបន្តការចុះត្រួតពិនិត្យការងារសាងសង់អគារប្រមូលផ្តុំកសិផលចំនួន ០៤កន្លែង ទៀតក្នុងនោះគឺនៅភូមិគ្រង ឃុំស្នួល ស្រុកស្នួល ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី និងភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ និងបានពិនិត្យមើលទីតាំងសម្រាប់សាងសង់ថ្មី ០១កន្លែងទៀត (សាងសង់ជំហាន២) នៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ដោយមានការចូលរួមអមដំណើរពីលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ជូ ចាន់សិត្យា មន្ត្រីតាមដាន និងលោក ហ៊ៅ គឹមស្រេង ទីប្រឹក្សាគ្រប់គ្រង។ ជាលទ្ធផល លោក ស៊ន វិចិត្រ ប្រធានគាំទ្រលេខាធិការដ្ឋានកម្មវិធី ASPIRE បានវាយតំម្លៃចំពោះ គុណភាពអគារ និងបានស្នើសុំឲ្យក្រុមហ៊ុនត្រួតពិនិត្យ កែសម្រួល ទៅលើចំណុចខ្វះខាត ដោះស្រាយបញ្ហា និងពន្លឿនការសាងសង់ ដើម្បីកសិករអាចប្រើប្រាស់អគារប្រមូលផ្តុំកសិផលបានឆាប់ៗ ។

*គាំទ្រដោយកម្មវិធីASPIRE*

ចំនួនអ្នកចូលទស្សនា
Flag Counter