ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពី ដំណាំដែលមានសក្តានុពលក្នុងខេត្ត ក្នុនងនោះមានដំណាំដំឡូងមី ដំណាំពោត និងបន្លែផ្សេងៗ ដែលអាចដាំដុះបានក្នុងខេត្ត ជាពិសេសទៅលើដំណើរការគម្រោងការគាំទ្រមជ្ឈមណ្ឌលកសិកម្មនៅខេត្តក្រចេះ ប្រទេសកម្ពុជា (SACKC) ដែលមានអ្នកចូលរួមមកពីលោកបណ្ឌិត គឺម សាំងតេង ប្រធានគម្រោង និងសហការី រួមជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម