មាតិកា
ASPIRE ខេត្តក្រចេះ ៖ក្រុមការងារមន្ទីរកសិកម្ម ចុះត្រួតពិនិត្យការសាងសង់អគារប្រមូលផ្តុំកសិផលនៅក្នុងខេត្តក្រចេះ
ចេញ​ផ្សាយ ២០ កញ្ញា ២០២១
177

ថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដឹកនាំដោយលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និនេសាទខេត្តក្រចេះ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE បានអមដំណើរក្រុមបេសកកម្មលេខាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោក ស៊ន វិចិត្រ ប្រធានក្រុមគាំទ្រលេខាធិការដ្ឋាន បានចុះត្រួតពិនិត្យការសាងសង់អគារប្រមូលផ្តុំកសិផលនៅក្នុងខេត្តក្រចេះ។ ជាលទ្ធផលគឺក្រុមបេសកកម្ម បានត្រួតពិនិត្យកន្លែងប្រមូលផ្តុំចំនួន ០៤កន្លែង ដែលកំពុងសាងសង់ និងសាងសង់រួចរាល់១០០% ដែលមានទីតាំងស្ថិតនៅឃុំឆ្លូង ស្រុកឆ្លូង ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ សង្កាត់ក្រគរ ក្រុងក្រចេះ និងឃុំថ្មគ្រែ ស្រុកចិត្របុរី។ នៅក្នុងឱកាសនោះដែរ គឺក្រុមបេសកកម្មបានជួបពិភាក្សាជាមួយកសិករ ដែលជាម្ចាស់ទីតាំងសាងសង់អគារ ស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយ។

គាំទ្រដោយកម្មវិធី ASPIRE

ចំនួនអ្នកចូលទស្សនា
Flag Counter