មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ២០ កញ្ញា ២០២១
149

ថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ រួមមាន៖

* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផល សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចិត្របុរី កម្លាំងកងរាជអាវុធហត្ថស្រុក ក្រុមប្រឹក្សាឃុំ និងគណៈកម្មការសហគមន៍នេសាទ បានចុះទប់ស្កាត់ បង្ក្រាបបទល្មើសជលផល នៅចំណុចបឹងទ្រនូលឆ្នាំង និងបឹងចម្លងភក់ ស្ថិតក្នុងឃុំថ្មគ្រែ។ ក្នុងប្រតិបត្តិការនេះកម្លាំងចម្រុញបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ចំនួន ០២ករណីក្នុងនោះរួមមាន៖
-របាំងសាច់អួននីឡុងក្រលាញឹកចំនួន១៧ខ្សែ ប្រវែង៨៥០ម និងលបសាច់អួននីឡុង(ក្រលាញឹក)ចំនួន ០៦គ្រឿង
-របាំងព្រួលស្បៃមុងចំនួន ០៨ខ្សែ ប្រវែង ៤០០ម និងលូស្បៃមុងចំនួន ០៨មាត់លូ។
-បង្គោលចម្រឹងប្ញស្សីឃ្លៃចំនួន ១៥០ដើម
-ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិទម្ងន់ប្រមាណ ២០គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter