មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៧ កញ្ញា ២០២១
138

ថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ រួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផល ផ្នែករជលផលព្រែកប្រសព្វ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកឆ្លូង ក្រុមប្រឹក្សាឃុំ និងសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងប្រាំង បឹងកូនសត្វ ឃុំកញ្ជរ និងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង។ ក្នុងប្រតិបត្តិការនេះគឺបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ចំនួន ០២ករណីរួមមាន៖
-របាំងសាច់អួននីឡុងចំនួន ០៣ខ្សែប្រវែង ៣៥០ម ក្រឡាទំហំ ០៣ស.ម និងលបសាច់អួននីឡុងចំនួន ០៦គ្រឿង
-របាំងព្រួលស្បៃមុងចំនួន ១២ខ្សែ ប្រវែង ៧៥០ម និងលូស្បៃមុងចំនួន ១២មាត់លូ។
-បង្គោលចម្រឹងប្ញស្សីឃ្លៃចំនួន ២៥០ដើម
-ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិទម្ងន់ប្រមាណ ៥០គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter