មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៥ កញ្ញា ២០២១
146

ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផល រួមមាន៖

* នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយគណៈបញ្ជាការឯកភាព ស្រុកឆ្លូង និងក្រុមប្រឹក្សាឃុំហាន់ជ័យ បានចុះបង្ក្រាបបទល្មើសនេសាទនៅព្រែកឧកញ៉ាទិត្យ(ព្រែកពង្រ)ឃុំពង្រ។

លទ្ធផលសម្រេចបាន ធ្វើការរុះរើ និងបំផ្លាញឧបករណ៍នេសាទ មងពាំងភ្ជិតព្រែក ចំនួន ១២ខ្សែ (១២កន្លែង) ប្រវែង ៣២០ម ក្រឡាទំហំ៧ ស.ម-១២ស.ម និងបង្គោលចម្រឹងប្ញស្សីចំនួន ៦០ដើម។
* មន្រ្តីខណ្ឌរដ្ឋបាលជលផល បានដឹកនាំក្រុមឆ្មាំទន្លេចុះធ្វើការត្រួតពិនិត្យបង្រ្កាប បទល្មើសនេសាទ តាមដងទន្លេមេគង្គ ក្នុងតំបន់អភិរក្ស ចាប់ពីក្បាលកោះសំ រហូតដល់ខ្សាច់ម្កាក់។

លទ្ធផល បានដកហូតបានមងចំនួន ០២ត្បូងប្រវែង ៨០ម និងក្រលា ១៥សម។

ចំនួនអ្នកចូលទស្សនា
Flag Counter