ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក លាង ពន្លឺ អនុប្រធានការិយាល័យកសិឧស្សាហកម្ម លោកស្រី សូ សុខារី អនុប្រធានការិយាល័យកៅស៊ូ និង លោក ទុយ ចាន់ធីម មន្រ្តីការិយាល័យកៅស៊ូ បានចូលរួមជាមួយអគ្គនាយកដ្ឋានកៅស៊ូ កិច្ចប្រជុំ ស្តីពី ការវាយតម្លៃវិនិយោគ លើដំណាំកៅស៊ូ ដឹកនាំដោយ លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ ដែលមានអ្នកចូលរួមចំនួន ១០នាក់ នៅទីស្នាក់ការរបស់ក្រុមហ៊ុនដូវទឺសាយហ្កនប៊ិញហ្វឿក អេស ប៊ី ខេ ស្ថិតនៅឃុំកន្តួត ស្រុកចិត្របុរី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម